Saturday, July 7, 2007

ចង់​ផ្ទាត់​មួយ​ទៀត!!!

បុរស​ម្នាក់​មាន​ដំរី​មួយ​ក្បាល​មាន​កម្លាំង​ខ្លាំង​ក្លា​។​ ថ្ងៃ​មួយ​គាត់​បាន​ប្រកាស​ថា​ បើ​សិន​ជា​មាន​នរណា​ម្នាក់​អាច​ធ្វើ​ឲ្យ​ដំរី​គាត់​ដើរ​ទៅ​មុខ​តែ​មួយ​ជំហាន ​គាត់​ឲ្យ​ប្រាក់​៥ម៉ឺន​រៀល​ដោយ​សាក​ម្ដង​៥​ពាន់​រៀល​​។​​
មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​សាក​ល្បង​ទាញ​ដំរីដើម្បី​ចង់​បាន​លុយ​៥ម៉ឺន​ រៀល​ ប៉ុន្តែ​ដំរី​មិន​កំរើក​ទាល់​តែ​សោះ​ ហើយ​ម្ចាស់ដំរី​រក​ប្រាក់​បាន​យ៉ាង​ច្រើន​ផង​ដែរ​។​ មាន​បុរស​ម្នាក់​បាន​ឮ​ដំណឹង​នោះ​ក៏​បាន​មក​សាក​ល្បង​ គាត់​បាន​ដើរ​សម្លឹង​ដំរី​នោះ​យ៉ាង​យូរ​ ហើយ​គាត់​ក៏​បាន​យក​ដៃ​របស់​គាត់​ផ្ទាត់​ពង​ដំរីមួយ​ទំហឹង​ធ្វើ​អោយ​ដំរី​ រត់​ផះ​ក្រញ៉ាំ​គ្មាន​ងាក​ក្រោយ គាត់​ក៏​ទទួល​បាន​ប្រាក់​៥​ម៉ឺន​រៀល​។​
មួយ​រយះ​ក្រោយ​មក​ម្ចាស់​ដំរី​ដ​ដែល​​ក៏បាន​ដាក់​អោយ​សាក​ល្បង​សា​ជា​ ថ្មីទៀត​ដោយ​ប្រាប់​ថា បើ​សិន​មាន​​អ្នក​ណា​អាច​ស្រែក​ដាក់​ត្រ​ចៀក​ដំរី​របស់​គាត់​ ហើយ​ធ្វើ​អោយ​ដំរី​គាត់​ផ្អើល​ គាត់​នឹង​អោយ​ប្រាក់​១០​ម៉ឺន​រៀល​ ដោយ​សាក​ល្បង​ម្ដង​៥​ពាន់​រៀល​ ហើយ​គាត់​ទទួល​បាន​ប្រាក់​ជា​ច្រើន​​ដោយ​ពុំ​មាន​នរណា​ម្នាក់​អាច​ស្រែក​អោយ ​ដំរី​គាត់​ផ្អើល​ឡើយ។
ពេល​នោះ​បុរស​ដែល​ធ្វើអោយ​ដំរី​រត់​លើក​មុន​ក៏​បាន​ធ្វើ​ការ​សាក​ល្បង​ម្ដង​ ទៀត​ ដោយ​គាត់​គ្រាន់​តែ​ខ្សឹប​ដាក់​ត្រ​ចៀក​ដំរី​ហើយ​ដំរី​ក៏​រត់​ផះ​ក្រ​ញ៉ាំ​ គ្មាន​ងាក​ក្រោយ​ទៀត​ ម្ចាស់​ដំរី​ក៏​ឲ្យ​ប្រាក់​១០​ម៉ឺន​ទៅ​បុរស​នោះ​ ហើយ​សួរ​បុរស​នោះ​ថា​តើ​លោក​និយាយ​​យ៉ាង​ម៉េច​ទើប​ដំរី​ខ្ញុំ​រត់​យ៉ាង​នេះ​ ?​ បុរស​នោះ​បាន​ឆ្លើយ​៖​ ខ្ញុំ​ប្រាប់​វា​ថា​ អញ​ចង់​ផ្ទាត់​ពង​ឯង​ម្ដង​ទៀត​បាន​ទេ​?

No comments: