Sunday, July 8, 2007

រង្វាន់​ស្រាបៀរ

ប្លយ ផឹក​ស៊ី​រាល់​យប់​ហើយ​គាត់​កុហក​ប្រពន្ធ​ថា​មក​យាម​ការិយាល័យ ។ ថ្ងៃ​នេះ គាត់​មក​ផឹក​ស៊ី​ដូច​សព្វ​ដង មាន​ស្រី​កំដរ​ឆ្វេង​ស្ដាំ​សែន​សប្បាយ ។ កំពុង​ផឹក​ស៊ី ប្លយ អ៊ុត​មើល​គម្រប​កំប៉ុង​ស្រាបៀរ​រក​រង្វាន់ "​អញ​សង្ស័យ​តែ​ត្រូវ​មួយ​កំប៉ុង​…​" ប្លយ​និយាយ​ទៅ​កាន់​មិត្តភក្តិ ។
"​មិន​បាច់​សង្ស័យ​ទេ​ឯង​ច្បាស់​ជា​ត្រូវ​មួយ​កំប៉ុង​ហើយ​" មិត្ត​ប្លយ​និយាយ​ប្រាប់​ប្លយ នៅ​ពេល​ដែល​ឃើញ​ប្រពន្ធ​ប្លយ​មុខ​មាំ​ឈរ​ពី​ក្រោយ​ប្លយ​ដៃ​កាន់​កំប៉ុង​ស្រាបៀរ ។

2 comments:

Anonymous said...

ហាហា

sssssssssss said...

haha i like it.