Friday, July 6, 2007

ក្រុងខ្មែរ, កាលីហ្វ័រញ៉ា

ក្រុងខ្មែរ, កាលីហ្វ័រញ៉ា ៖ ថ្ងៃទី ៤ កក្កដា គឺជាកំណើត នៃសហរដ្ឋ អាមេរិក ប៉ុន្តែឆ្នាំនេះ ថ្ងៃទី ៣ កក្កដា គឺជាថ្ងៃដែលក្រុងខ្មែរចាប់បដិសន្ធិ។
នៅថ្ងៃទី ៣ កក្កដា ២០០៧ ក្រុងប្រឹក្សាក្រុងបានបោះឆ្នោត ៨–១ ដើម្បីយល់ព្រម​នូវការដាក់ឈ្មោះផ្លូវអាណាហែម រវាង រុក្ខវិថី ជូនីភឺរូ និង មហាវិថី អាត្លង់ទិក ជាផ្លូវការថា ក្រុងខ្មែរ។
សំឡេងជំទាស់តែមួយរបស់លោក Patrick O’Donnell ដែលជាមន្ត្រីក្រុមប្រឹក្សា​សង្កាត់​ទី ៤ គឺដោយសារលោកចង់បាននូវសង្កាត់មួយដែលមានការលើកកម្ពស់​ខាង​អាជីវកម្ម (BID) មុនការដាក់​ឈ្មោះផ្លូវអាណាហែម ថា ក្រុងខ្មែរ។
ទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សាក្រុង ៨ រូបផ្សេងទៀត បានបោះឆ្នោត​ដាក់ឈ្មោះ​វប្បធម៌នៃផ្លូវអាណាហែមថា ក្រុងខ្មែរ ដោយក្នុងពេលជាមួយគ្នានោះក៏បានទទួចឲ្យ អង្គការផ្សេងៗ និង អាជីវកម្មនានា បង្កើត BID តាមផ្លូវអាណាហែមនោះ។ ដូច្នេះយើងមានឱកាសច្រើន។
ជាក់ស្តែង ក្រុងខ្មែរ​មិនមែនកើតឡើងជាយថាហេតុនោះទេ។ សក្ខីភាពចំពោះ​ជោគជ័យនេះអាចឃើញតាមរយៈមនុស្សជាច្រើនដែលជួបជុំគ្នានៅសាលាក្រុង បិទផ្លាកក្រុងខ្មែរនៅលើអាវរបស់ពួកគេ។
ជា ដាអាណា ដែលជាប្រធានទើបបានជ្រើសថ្មីៗ​នៃសមាគមន៍និស្សិតខ្មែរ​នៅ​សកលវិទ្យាល័យ កាលស្តេត ឡុងប៊ីច បាននិយាយថា “ឱកាសដូចនេះនឹងអាចឲ្យ​យើង ទាំងអ្នកជំនាន់មុន និង អ្នកជំនាន់ក្រោយ ធ្វើការរួមគ្នា​ដើម្បី​ថែរក្សាវប្បធម៌​របស់យើង។ ខ្ញុំពិតជាមានភាពសប្បាយរីករាយ និង ដឹងគុណយ៉ាងខ្លាំងដែលបាន​មកធ្វើការរួមគ្នា។ នេះគឺជាអារម្មណ៍ដ៏អស្ចារ្យមួយ”។
“ឱកាសដូចនេះមិនមែនចេះតែកើតឡើងនោះទេ។ វានឹងកត់ត្រាទៅក្នុងប្រវត្តិសាស្រ្ត នៅពេលដែលក្រុមប្រឹក្សាក្រុង​បានបោះឆ្នោត នៅចុងខែតុលា (២០០៦) ដើម្បីពិនិត្យបន្ថែមទៀតនូវសំណើការដាក់ឈ្មោះផ្លូវអាណាហែម រវាង រុក្ខវិថី ជូនីភឺរូ និង មហាវិថី អាត្លង់ទិក ថា ក្រុងខ្មែរ ពួកគេបានផ្ញើសំណើនោះទៅ​អនុគណៈកម្មាការ គឺគណៈកម្មាការទីលំនៅ និង សង្កាត់។ ជាលទ្ធផល គណៈកម្មាការ​ទីលំនៅ និង សង្កាត់
បានទទួលស្គាល់។
លោក អេនដ្រូវ បានមានប្រសាសន៍ថា “ក្រុងខ្មែរ គឺជាការទទួលស្គាល់​មួយ។ វានឹងបង្ហាញទីក្រុងឡុងប៊ីច និង ក្រុងដទៃផ្សេងទៀត​ថាយើងកំពុង​នៅ​ទីនេះ ហើយ​យើងនឹងរស់នៅទីនេះតទៅទៀត។ យើងគួរតែទទួលបាននូវការ​ទទួល​ស្គាល់នេះ​ដូចជាអ្នកដទៃផ្សេងទៀត។ វានឹងចាប់ផ្តើមអ្វីៗទាំងអស់”។

No comments: